RFAKhmerVideo — May 13, 2010 — អ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី លោក ឱម ឧត្តម បានជួបសម្ភាសន៍ជាមួយអ្នកចម្រៀងអាយ៉ៃគឺ លោក ព្រហ្ម ម៉ាញ អំពីប្រវត្តិនៃចម្រៀងអាយ៉ៃ កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១០ ។
ក្រៅ អំពីកិច្ចសម្ភាសន៍ លោក ឱម ឧត្តម បានស្នើសុំ លោក ព្រហ្ម ម៉ាញ ឲ្យសូតកំណាព្យចំនួនពីរ ទីមួយគឺកំណាព្យស្ដីអំពីអត្ថប្រយោជន៍នៃក្រមា ហើយទីពីរគឺកំណាព្យដែលបង្កប់នូវការអប់រំអំពីគ្រោះថ្នាក់នៃការ ប្រើវប្រាស់គ្រឿងញៀន ដែលវិទ្យុអាស៊ីសេរីនឹងដាក់លើគេហទំព័រជូនលោកអ្នកក្នុងពេលឆាប់ ៗនេះ ៕