Friday, May 14, 2010

អត្ថប្រយោជន៍​នៃ​ក្រមា Mr. Magn


RFAKhmerVideo — May 13, 2010 — អ្នកយកព័ត៌មាន ​វិទ្យុ​អាស៊ី​សេរី លោក ឱម ឧត្តម បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នក​ចម្រៀង​អាយ៉ៃ​គឺ​ លោក ព្រហ្ម ម៉ាញ អំពី​ប្រវត្តិ​នៃ​ចម្រៀង​អាយ៉ៃ កាល​ពី​ថ្ងៃ​ទី​១៣ មេសា ឆ្នាំ​២០១០ ។
ក្រៅ ​អំពី​កិច្ច​សម្ភាសន៍ លោក ឱម ឧត្តម បាន​ស្នើ​សុំ​ លោក ព្រហ្ម ម៉ាញ ឲ្យ​សូត​កំណាព្យ​ចំនួន​ពីរ ទី​មួយ​គឺ​កំណាព្យ​ស្ដី​អំពី​អត្ថប្រយោជន៍​នៃ​ក្រមា ហើយ​ទី​ពីរ​គឺ​កំណាព្យ​ដែល​បង្កប់​នូវ​ការ​អប់រំ​អំពី​គ្រោះថ្នាក់​នៃ​ការ​ ប្រើវប្រាស់​គ្រឿង​ញៀន ដែល​វិទ្យុ​អាស៊ី​សេរី​នឹង​ដាក់​លើ​គេហ​ទំព័រ​ជូន​លោក​អ្នក​ក្នុង​ពេល​ឆាប់​ ៗ​នេះ ៕

របាំ​ក្រមា


RFAKhmerVideo — May 14, 2010 — លោក ​អ្នក​នាង​ជាទី​មេត្រី ! ដើម្បី​ជា​កម្សាន្ត​ផង​និង​ជា​ការ​បន្ថែម​ទៅ​លើ​កំណាព្យ​របស់ លោក ព្រហ្ម ម៉ាញ ស្ដី​អំពី​អត្ថប្រយោជន៍​នៃ​ក្រមា​ផង​ នេះ​​គឺ​ជា​របាំ​ក្រមា ដែល​​សម្ដែង​ដោយ​កុមារ​សហគមន៍​​បាសាក់ ក្រោម​កិច្ច​ឧបត្ថម្ភ​ពី​សំណាក់​សមាគម​សិល្បៈ​ខ្មែរ​អមតៈ ៕