Wednesday, July 8, 2015

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​និង​អ្នក​សារពត៌មាន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ទីស្តី​គណរដ្ឋមន្រ្តី Published on Jul 1, 2015 ក្រុម​សន្តិសុខ​នៃ​ទីស្តីការ​គណ​រដ្ឋ​មន្រ­្តី បណ្តេញ​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ និងក្រុម​អ្នក​សារ​ពត៌មាន ចេញ​ពី​បរិវេណ​ទីស្តី​ការ​គណរដ្ឋ​មន្រ្តី​ ខណៈដែល​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ពីរ​រូ­ប លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ្រ កំពុង​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​កាសែ­ត​ពី​រឿង​ផែន​ទី កម្ពុជា-វៀតណាម​។ ក្រុម​សន្តិសុខលើក​ឡើងថា ការ​បណ្តេញនេះ ដោយ​សារ​តែ​ហួស​ធ្វើ​ការ​នៅ​ទីស្តី​គណរដ្ឋ­​មន្ត្រី​។ ហេតុការណ៍​នេះកើត​ឡើង បន្ទាប់​ពី ប្រធាន​គណ​កម្មការ​កិច្ច​ការ​ព្រំដែន លោក វ៉ា គឹម​ហុង បញ្ចប់​សន្និសីទសារពត៌មាន​ ដែល​បង្ហាញ​​ផែនទី និង​ព្រំដែន​ខណ្ឌ​សីមា​របស់​ប្រទេស​កម្ពុជ­ា​ជាប់​នឹង​ប្រទេស​វៀតណាម ព្រឹក​ថ្ងៃ​ទី ០២ ខែ​កក្កដា​៕

No comments:

Post a Comment