Thursday, September 10, 2015
Sunday, September 6, 2015
ការខ្វែងគំនិតគ្នារវាងបក្សប្រឆាំងនិងបក្សកាន់អំណាចលើការផ្ទៀងផ្ទាត់ផែនទី
Published on Sep 3, 2015
បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលបារាំងឲ្យខ្ចី ត្រូវគ្នានឹងផែនទីដែលរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់សព្វថ្ងៃ ចំនួន២៦ផ្ទាំង មន្រ្តីបក្សសង្រ្គោះជាតិ ប្រកាសជំហថា ការផ្ទៀតផ្ទាត់ផែនទី ដែលបិទបញ្ចប់ដោយលាយឡំ នឹងការវាយប្រហារពាក្យសំដីចំៗ លើបក្សប្រឆាំង ថាជាអ្នកញុះញង់ឲ្យមានបញ្ហាព្រំដែន និងកេងចំណេញផ្នែកនយោបាយ ជារឿងដែលមិនអាចទទួលបាន។
សមត្ថកិច្ចចម្រុះនៃសាលារាជធានីភ្នំពេញចុះរុះរើផ្ទះពលរដ្ឋ២ខ្នង
Published on Aug 31, 2015
ក្រុមសមត្ថកិច្ចចម្រុះ របស់សាលារាជធានីភ្នំពេញ ចុះរើរើផ្ទះពលរដ្ឋ២ខ្នង នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី៣១ ខែសីហា ដោយអាជ្ញាធរលើកឡើងថា ផ្ទះពីរខ្នងនេះ ប៉ះពាល់ដល់ការពង្រីកផ្លូវជាតិលេខ៥។ ការចុះរុះរើនេះធ្វើឡើង បន្ទាប់ពីម្ចាស់ផ្ទះពីរខ្នង មិនព្រមទទួលសំណងពីសាលារាជធានីភ្នំពេញ។
ផ្ទះពលរដ្ឋមួយខ្នងត្រូវអាជ្ញាធររុះរើដោយគ្មានផ្តល់សំណង
Published on Aug 26, 2015
បន្ទាប់ពីមានភាពមិនត្រូវរូវគ្នាលើសំណងផ្ទះមួយខ្នងដែលជាប់គល់នឹងស្ពានព្រែកក្តាម រវាងអាជ្ញាធរនិងពលរដ្ឋរងគ្រោះមួយគ្រួសារ អភិបាលរងខេត្តកណ្តាល លោក នៃ ចារី ដឹកនាំកម្លាំងចម្រុះ ចុះរុះរើផ្ទះពលរដ្ឋ តាមសាលដីការបស់សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែសីហា។
តើការតវ៉ាបញ្ហាព្រំដែននឹងស្ងប់ស្ងាត់ទេក្រោយការព្រមានពីលោក ហ៊ុន សែន? (វគ្គបញ្ចប់)
Published on Aug 25, 2015
សូមលោកអ្នកនាងទស្សនាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដែលពិភាក្សាពី បញ្ហាព្រំដែនដែលជាប្រធានបទក្ដៅគគុកមួយ នាពេលនេះបានឈានដល់ចំណុចក្ដៅមួយទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសថានឹងចាត់ការអ្នកចោទថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ការតវ៉ាអំពីបញ្ហាព្រំដែនអាចនឹងស្ងប់ទៅបានក្រោយការព្រមានពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយការផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិឬទេ?
តើការតវ៉ាបញ្ហាព្រំដែននឹងស្ងប់ស្ងាត់ទេក្រោយការព្រមានពីលោក ហ៊ុន សែន? (វគ្គ១)
Published on Aug 25, 2015
សូមលោកអ្នកនាងទស្សនាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដែលពិភាក្សាពី បញ្ហាព្រំដែនដែលជាប្រធានបទក្ដៅគគុកមួយ នាពេលនេះបានឈានដល់ចំណុចក្ដៅមួយទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសថានឹងចាត់ការអ្នកចោទថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ការតវ៉ាអំពីបញ្ហាព្រំដែនអាចនឹងស្ងប់ទៅបានក្រោយការព្រមានពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយការផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិឬទេ?
ក្តីសង្ឈឹមរបស់បេក្ខជនបន្ទាប់ពីបញ្ចប់ការប្រឡងបាក់ឌុបឆ្នាំ២០១៥
Published on Aug 25, 2015
គិតមកត្រឹមថ្ងៃទី២៥ ខែសីហា បេក្ខជនប្រមាណជាង៨ម៉ឺននាក់ បញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៥។ បន្ទាប់ពីបញ្ចប់ការប្រលងបាក់ឌុបអស់រយៈពេលពីរថ្ងៃ បេក្ខជនភាគច្រើន សង្ឃឹមថា ពួកគេនឹងជាប់ក្នុងការប្រឡងនេះ។
រដ្ឋមន្រ្តីក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០១៥នេះមានលក្ខណៈល្អ
Published on Aug 24, 2015
នៅព្រឹកថ្ងៃច័ន្ទនេះ មណ្ឌលប្រលងប្រមាណ១៥០មណ្ឌលចែកចេញជា ៣.៥៧៦បន្ទប់ នៅទូទាំងប្រទេសកម្ពុជា បើកទ្វារអនុញ្ញាតឲ្យបេក្ខជនប្រមាណជាង ៨ម៉ឺននាក់ ក្នុងនោះស្រីមានជាង ៤ ម៉ឺននាក់ ចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៥។
ការផ្ទៀងផ្ទាត់ផែនទីផ្ទាំងទី១៨រវាងយូ.អិននិងរដ្ឋាភិបាល
Published on Aug 20, 2015
បន្ទាប់ពីផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ (UN) និង ផែនទីរដ្ឋាភិបាលប្រើប្រាស់ពេលបច្ចុប្បន្ន ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់ថា ផែនទីទាំង១៨ផ្ទាំងនេះដូចគ្នានឹងផែនទីរដ្ឋាភិបាល។
ការផ្ទៀងផ្ទាត់ផែនទីផ្ទាំងទី១រវាងយូ.អិននិងរដ្ឋាភិបាល
Published on Aug 20, 2015
បន្ទាប់ពីផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ (UN) និង ផែនទីរដ្ឋាភិបាលប្រើប្រាស់ពេលបច្ចុប្បន្ន ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់ថា ផែនទីទាំង១៨ផ្ទាំងនេះដូចគ្នានឹងផែនទីរដ្ឋាភិបាល។
លោក វ៉ា គឹមហុងថា៖ ផែនទីអង្គការសហប្រជាតិត្រូវគ្នានឹងផែនទីរដ្ឋាភិបាល
Published on Aug 20, 2015
បន្ទាប់ពីមានភាពខ្វែងគំនិតគ្នា រវាងអ្នកនយោបាយ បក្សជំទាស់នឹងបក្សកាន់អំណាច លើបញ្ហាផែនទី ដ៏ចម្រូងចម្រាស រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម មន្ត្រីតំណាងអង្គការសហប្រជាជាតិ ២រូប សម្រេចនាំយកផែនទី ១៨ផ្ទាំង ប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំពីលោក នាយរដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែកក្កដា។
ព្រះសង្ឃខ្មែរក្រោម១អង្គត្រូវតុលាការចោទប្រកាន់៣ករណី
Published on Aug 19, 2015
មេធាវីការពារក្តីមកពីសមាគមអាដហុក អ្នកស្រី មុត ពិសិដ្ឋ ឲ្យដឹងថា តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ព្រះសង្ឃខ្មែរក្រោមគង់នៅវត្តអង្គតាមិញ ព្រះនាម ជា វណ្ណដា បីករណីដាច់ដោយឡែកពីគ្នា។ ករណីទាំងនោះ មានការរក្សាទុកគ្រឿងញៀន ការគំរាមសម្លាប់ និងការប្រើប្រាស់លិខិតក្លែងក្លាយ។
បក្សជំទាស់ឈប់លើករឿងរសើបខាងបក្សកាន់អំណាចជាថ្នូរឲ្យមានការដោះលែង
Published on Aug 17, 2015
បន្ទាប់ពីជួបសកម្មជនបក្សសង្រ្គោះជាតិ ១៤រូបដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា មេដឹកនាំបក្សជំនាស់ក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី ថ្លែងថា គណបក្សសង្រ្គោះជាតិ នឹងឈប់លើករឿងរសើបដែលទាក់ទងនឹងខាងបក្សកាន់អំណាចតទៅទៀត។ លោក សម រង្ស៊ី មិនបានសង្កត់ធ្ងន់លើរឿងរសើបណាមួយនោះទេ។ ប៉ុន្តែការលើកឡើងរបស់ លោក សម រង្ស៊ីបែបនេះ ទំនងជាលោក ចង់ឲ្យមានការដោះលែងសកម្មជន និងអ្នកនយោបាយបក្សប្រឆាំង ឲ្យមានសេរីភាពឡើងវិញ។
លោក សម រង្ស៊ី ចង់ឲ្យមានការដោះលែងអ្នកនយោបាយនិងសកម្មជនបក្សប្រឆាំង
Published on Aug 16, 2015
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ថ្លែងថា ដំណើរវិលមកប្រទេសកម្ពុជាពេលនេះ នឹងអាចធ្វើឲ្យស្ថានការណ៍នយោបាយក្នុងប្រទេស មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសម្មជនបក្សសង្រ្គោះជាតិ១៤នាក់។ លោក សម រង្ស៊ី រំពឹងថា អ្នកនយោបាយនិងសកម្មជនទាំងអស់ដែលកំពុងជាប់ឃុំ នឹងមានសេរីភាពឡើងវិញ បើទោះបីជា លោកមិនទាន់បានលើកឡើងរឿងនេះ ពិភាក្សាជាមួយ លោក ហ៊ុន សែន ដោយផ្ទាល់ក៏ដោយ៕
លោក សម រង្ស៊ី និយាយពីរឿងផែនទីក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ
Published on Aug 16, 2015
ទាក់ទងនឹងការកែប្រែមាត្រា២នៃរដ្ឋធម្មនុញ្ញ លើបញ្ហាផែនទីដ៏ចម្រូងចម្រាស លោក សម រង្ស៊ីថ្លែងថា បើសិនជាកែប្រែមាត្រានេះ ផែនដីដែលគួរយកមកប្រើប្រាស់ក្នុងការវាស់ព្រំដែន គឺផែនទីដែលធ្វើនៅឆ្នាំ១៩១៤ ព្រោះ លោក សម រង្ស៊ី យល់ថា ផែនទីឆ្នាំ១៩១៤ មានលក្ខណៈអំណោយផលល្អជាងផែនទីដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ សម្រាប់ប្រទេសកម្ពុជា។
លោក ហុង សុខហួរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអគ្គស្នងការនគរបាលជាតិ
Published on Aug 15, 2015
សមាជិកព្រឹទ្ធសភាខាងគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានកងកម្លាំងសមត្ថកិច្ចនាំទៅឃុំខ្លួន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោងជាង ៧យប់ ថ្ងៃទី១៥ ខែសីហា បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនខ្លួន លោក ហុង សុខហួរ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
Subscribe to:
Posts (Atom)