Sunday, September 6, 2015

លោក​ សម រង្ស៊ី ចង់​ឲ្យ​មាន​ការ​ដោះ​លែងអ្នក​នយោបាយ​និង​សកម្មជន​បក្ស​ប្រឆាំង Published on Aug 16, 2015 មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ថ្លែង​ថា ដំណើរ​វិលមក​ប្រទេស​កម្ពុជា​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​ក្នុ­ង​ប្រទេស​ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​មាន​ការចាប់​ខ្លួន​សមាជិក​ព្រឹ­ទ្ធសភា លោក ហុង សុខ​ហួរ និង​សម្មជន​បក្ស​សង្រ្គោះ​ជាតិ​១៤​នាក់​។ លោក សម រង្ស៊ី រំពឹង​ថា អ្នកនយោបាយនិងសកម្មជន​ទាំងអស់​ដែល​កំពុង​ជ­ាប់​ឃុំ នឹង​មាន​សេរីភាព​ឡើង​វិញ​ បើទោះ​បីជា លោកមិន​ទាន់​បានលើក​ឡើង​រឿង​នេះ ពិភាក្សា​ជាមួយ​ លោក ហ៊ុន សែន ដោយផ្ទាល់​ក៏​ដោយ​៕

No comments:

Post a Comment