Tuesday, October 6, 2015

ជន​ចាស់​ជរា​ដង្ហោយ​ហៅ​រក​ការ​គាំពារ​ពី​សង្គម Published on Oct 6, 2015 ជន​ចាស់​ជរា​ជា​ច្រើន​ក្នុង​ចំណោម​ជន​ចាស់­​ជរា​កម្ពុជា​ជិត ១​លាន​នាក់ (៨៥​ម៉ឺន​នាក់) កំពុង​ដង្ហោយ​ហៅ​រក​ការ​គាំពារ​ពី​សង្គម និង​រដ្ឋាភិបាល ។
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 10/05/15 Published on Oct 5, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 10/05/15
ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​បណ្ដេញពលរដ្ឋចេញ​​ពី​ផ្ទះ​សម្បែង Published on Oct 5, 2015 ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ដោយ​ការ​បណ្ដេ­ញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ និង​រង​គ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ជិត​២ពាន់​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​អតីត​ដី​ក្រហម​ក្បែរ­​ស្ថាន​ទូត រុស្ស៊ី​។ ការ​ជួប​ជុំ​គ្នា​នេះ ធ្វើ​ឡើង ​ចំ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ទី​០៥​ ខែ​តុលា​។ ពួកគាត់​ស្នើ​សុំ​រដ្ឋាភិបាល​ បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្­បែង​និង​ដីធ្លី​តទៅទៀត ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់​បង់​មុខ​របរ សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្­ងៃ។
គ្រូ​បង្រៀន​កម្ពុជា​ទាមទារ​ការ​ដំឡើង​ប្រាក់​បៀវត្ស Published on Oct 5, 2015 គ្រូ​បង្រៀន​កម្ពុជា​បាន​ទាមទារ​ឲ្យ​រដ្ឋា­ភិបាល​ដំឡើង​ប្រាក់​បៀវត្ស​សម្រាប់​ពួក​គា­ត់​ឲ្យ​បាន ១​លាន ៥​សែន​រៀល (១.៥០០.០០០​រៀល) ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ និង​ដើម្បី​បង្កើន​គុណភាព​បង្រៀន ។ ការ​ទាមទារ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្­រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក ថ្ងៃ​ទី​៥ តុលា ដែល​រៀបចំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​­ឯករាជ្យ និង​មាន​ការ​ចូល​រួម​របស់​លោក​គ្រូ​អ្នក​គ­្រូ​មក​ពី​បណ្ដា​ខេត្ត​ក្រុង និង​រាជធានី​ភ្នំពេញ ជាង ២០០​នាក់ ។
កម្មវិធីទូរទស្សន៍អាស៊ីសេរីប្រចាំសប្តាហ៍ 10/02/15 Published on Oct 2, 2015 កម្មវិធីទូរទស្សន៍អាស៊ីសេរីប្រចាំសប្តាហ៍ 10/02/15
បក្ស​ប្រឆាំង​អះអាង​ថា​គ្មាន​សង្គ្រាម​ទេ​បើ​ខ្លួន​ឈ្នះ​ឆ្នោត Published on Oct 2, 2015 លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងបញ្ជាក់ជាថ្មីក្នុងសិក្ខាសាលាស្ដីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ» ឯសណ្ឋាគារ អ៊ីមផឺរៀល (Imperial Garden) នៅថ្ងៃទី២ តុលា ថា ជោគជ័យរបស់គណបក្សសង្គ្រោះជាតិនឹងនាំនូវយុត­្តិធម៌សង្គម ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋខ្មែរ ។
សវនាការ​ជំនុំ​ជម្រះ​លោក ហុង សុខ​ហួរ​ ត្រូវ​លើក​ពេល Published on Oct 2, 2015 តុលាការ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​សម្រេ­ច​លើក​សវនាការ​លើ​ករណី​សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ សម រង្ស៊ី លោក ហុង​ សុខ​ហួរ​ ទៅ​សប្ដាហ៍​បន្ទាប់​ទៀត​។ ការ​ពន្យារ​ពេល​ ដើម្បី​ជំនុំ​ជម្រះ​លើ​មន្ត្រី​ជាន់ខ្ពស់​­គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ដោយ​សារ​តែ​អស់​ពេល​។ តុលាការ​នឹង​បន្ត​សវនាការ​នេះ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ម៉ោង​២​រសៀល៕
«ការ​អភិវឌ្ឍន៍​នៅ​ឃុំ​រកា​មាន​សន្ទុះ​បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​អេដស៍» Published on Oct 1, 2015 បន្ទាប់​ពី​រឿង​អកុសល​នៃ​ការ​ឆ្លង​រាលដាល​­មេរោគ​អេដស៍​ទ្រង់ទ្រាយ​ធំ​ដែល​មាន​អ្នក​ផ­្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចាប់​ពី​ចុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នោះ ទាំង​ប្រជាពលរដ្ឋ ទាំង​ជន​រងគ្រោះ មើល​ឃើញ​ថា ការ​អភិវឌ្ឍ​មាន​សន្ទុះ​ខុស​ពី​ធម្មតា ។
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/30/15 Published on Sep 30, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/30/15
ប្រជាពលរដ្ឋ​ឃុំ​តាប៉ុន​ជួប​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់ Published on Sep 30, 2015 ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មួយ​ចំនួន​­នៃ​ស្រុក​បវេល ខេត្ត​បាត់ដំបង រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ប្រជាពលរដ្ឋ​នៅ​ឃុំ​តាប៉ុន នៃ​ស្រុក​សង្កែ បែរ​ជា​ត្អូញត្អែរ​អំពី​ការ​ខ្វះ​ទឹក​សម្រ­ាប់​ធ្វើ​ស្រែ និង​ប្រើប្រាស់​ទៅ​វិញ ។ ឃុំ​តាប៉ុន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨​គ.ម ពី​ក្រុង​បាត់ដំបង។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន­្ធ​ជួយ​រក​ដំណោះស្រាយ ជា​ពិសេស​គឺ​ពួក​គាត់​ស្នើ​ឲ្យ​មាន​ការ​យក­​ចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធ­ារាសាស្ត្រ ។
គ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាជួបទ្វេគ្រោះ Published on Sep 29, 2015 ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​­ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជួប​ទ្វេគ្រោះ​ព្រោះ​សត្វ​កណ្ដូប​កំពុង​តែ­​កាត់​បំផ្លាញ​ស្រូវ​នៅ​ក្នុង​ស្រែ​រាប់​ស­ិប​ហិកតារ​ដែល​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​­សម្រាប់​ជីវភាព​របស់​ពួក​គាត់ ។
ព្រះ​សង្ឃ​ផ្ដល់​ម្ហូប​អាហារ​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា Published on Sep 28, 2015 នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា​ ដែល​ត្រូវ​ដាក់​នឹង​ថ្ងៃ​ទី​១នៃ​ពិធីបុណ្យ­​កាន់​បិណ្ឌ ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​­សាសនា​ នាំគ្នា​យក​​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ។ ពួកគាត់​មាន​ជំនឿ​ថា ទាន​ដែល​ធ្វើ​ក្នុង​ពិធី​បុណ្យ​ដែល​ខាន​ពុ­ំ​បាន​នេះ នឹង​បាន​ទៅ​ដល់​ ម្ដាយ​ឪពុក សាច់ញាតិ និង​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​។
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/28/15 Published on Sep 28, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/28/15
បាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន Published on Sep 27, 2015 បាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ជួប​ទ្វេគ្រោះ Published on Sep 26, 2015 ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​­ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជួប​ទ្វេគ្រោះ​ព្រោះ​សត្វ​កណ្ដូប​កំពុង​តែ­​កាត់​បំផ្លាញ​ស្រូវ​នៅ​ក្នុង​ស្រែ​រាប់​ស­ិប​ហិកតារ​ដែល​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​­សម្រាប់​ជីវភាព​របស់​ពួក​គាត់ ។
កម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍09/25/15 Published on Sep 25, 2015 កម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍09/25/15
សម្ភាសន៍លោកឆាំងយុអំពីការសម្លាប់ជនជាតិចាម Published on Sep 25, 2015 សម្ភាសន៍លោកឆាំងយុអំពីការសម្លាប់ជនជាតិចាម
អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​តុលាការ​នៅ​កម្ពុជា​មាន​ឯករាជ​ភាព Published on Sep 24, 2015 អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នក​ស្រី រ៉ូ​ណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​មាន​ភាព​ឯករាជ ដើម្បី​ធានា​ដល់​ការ​ការពារ​សិទ្ធិ​មនុស្ស­​នៅ​កម្ពុជា​។ ការ​លើក​ឡើង​របស់​អ្នកស្រី ​រ៉ូណា ស្មីត ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​បូក​សរុប​ល­ទ្ធផល​ការងារ​របស់​អ្នកស្រី​នៅ​កម្ពុជា​ ដែល​បញ្ចប់​នៅ​រសៀល​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​៕
ជំនួប​រវាង​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់ Published on Sep 23, 2015 គណបក្ស​នយោបាយ ដែល​ជាប់​ឆ្នោត​ទាំងពីរ​បក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួបពិភាក្សា​គ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២៣ កញ្ញា​​នេះ នៅ​វិមាន​រដ្ឋសភា។ ការ​ជួប​ប្រជុំ​គ្នា​លើក​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ បាន​ជជែក​ផ្ដោត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស­្ដីពី ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ­​សង្កាត់ និង​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋស­ភា​។
លោក កឹម សុខា៖ វត្តមាន​អ្នកស្រី រ៉ូណា ស្មីត នឹង​ជំរុញ​ឲ្យ​កម្ពុជា​មាន​យុត្តិធម៌​សង្គម​ពិត​ប្រាកដ Published on Sep 22, 2015 អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា លោ កឹម សុខា សង្ឃឹម​ថា វត្តមាន​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​­មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​កែប្រែ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​­ល្អ​ប្រសើរ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​យុត្ត­ិធម៌​ក្នុង​សង្គម​ពិត​ប្រាកដ។
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/21/15 Published on Sep 21, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/21/15
ទឹកជំនន់​នៅ​ស្រុក​ទឺកឈូ ខេត្ត​កំពត Published on Sep 18, 2015 ជនរងគ្រោះ​ទឹកជំនន់​ភាគ​ច្រើន​នៅ​ស្រុក​ទឹ­កឈូ ខេត្ត​កំពត ថ្លែង​ថា ទឹកជំនន់​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៦ កញ្ញា បណ្ដាល​មក​ពី​ការ​បើក​ទឹក​យ៉ាង​គំហុក​នៃ​ទ­ំនប់​វារីអគ្គិសនី​កំចាយ ។
បទសម្ភាសន៍អំពីនយោបាយ និង សាសនាវគ្គបញ្ចប់ Published on Sep 18, 2015 បទសម្ភាសន៍អំពីនយោបាយ និង សាសនាវគ្គបញ្ចប់
បទសម្ភាសន៍អំពីនយោបាយ និង សាសនា Published on Sep 18, 2015 បទសម្ភាសន៍អំពីនយោបាយ និង សាសនា
បទសម្ភាសន៍អំពីនយោបាយ និង សាសនា Published on Sep 18, 2015 បទសម្ភាសន៍អំពីនយោបាយ និង សាសនា
កម្មវិធីផ្សាយទូរទស្សន៍ប្រចាំសប្តាហ៍ 09/18/15 Published on Sep 18, 2015 កម្មវិធីផ្សាយទូរទស្សន៍ប្រចាំសប្តាហ៍ 09/18/15
បទសម្ភាសន៍ពីស្ថានភាពនយោបាយនៅកម្ពុជា Published on Sep 18, 2015 បទសម្ភាសន៍ពីស្ថានភាពនយោបាយនៅកម្ពុជា
បទសម្ភាសន៍តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាព្រំដែន Published on Sep 17, 2015 បទសម្ភាសន៍តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/16/15 Published on Sep 16, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/16/15
របរដំដែកជាលក្ខណៈគ្រួសារក្នុងប្រទេសកម្ពុជា Published on Sep 16, 2015 បើ​ទោះ​បី​ជា​បច្ចេក​វិទ្យា​នៅ​ពេល​បច្ចុប­្បន្ន​នេះ ជឿន​លឿន​ ដែល​ជួយ​សម្រួល​ដល់​កិច្ច​ការ​មនុស្ស​ប្រច­ាំ​ថ្ងៃបាន​ច្រើន​យ៉ាង​ក្តី តែ​របរ​ដំ​ដែក​ ធ្វើ​កាំ​បិត​ ពូថៅ កណ្តៀវ និង​កន្ត្រៃ​កាត់​ដែក នៅ​តែ​មាន​វត្តមាន​ ក្នុង​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​។
ការ​ថែរក្សា​វប្បធម៌​ខ្មែរ​របស់​អតីត​សិល្បករ​នៅ​ក្រៅ​ប្រទេស (វគ្គបញ្ចប់) Published on Sep 15, 2015 “វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន” គឺ​ជា​ពាក្យ​ស្លោក​មួយ ដក់​ជាប់​ក្នុង​បេះដូង​ខ្មែរ​ ចាប់​តាំង​ពី​ធំ​ដឹង​ក្ដី​មក។ សូម​ទស្សនា​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស­៊ីសេរី ពិភាក្សា​ប្រធាន​បទ​នេះ​ដូច​តទៅ។
ការ​ថែរក្សា​វប្បធម៌​ខ្មែរ​របស់​អតីត​សិល្បករ​នៅ​ក្រៅ​ប្រទេស (វគ្គ ១) Published on Sep 15, 2015 “វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន” គឺ​ជា​ពាក្យ​ស្លោក​មួយ ដក់​ជាប់​ក្នុង​បេះដូង​ខ្មែរ​ ចាប់​តាំង​ពី​ធំ​ដឹង​ក្ដី​មក។ សូម​ទស្សនា​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស­៊ីសេរី ពិភាក្សា​ប្រធាន​បទ​នេះ​ដូច​តទៅ។
ការ​ចែក​រំលែក​បទ​ពិសោធ​ក្នុង​ការ​សិក្សា​ដើម្បី​ប្រឡង​បាន​និទ្ទេស​”អេ” Published on Sep 14, 2015 បន្ទាប់​ពី​ប្រឡង​បញ្ចប់​សញ្ញាប័ត្រមធ្យមស­ិក្សា​ទុតិយ​ភូមិ ដោយ​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ សិស្ស​មួយ​ចំនួន​សំដែង​ការ​សប្បាយចិត្ត​លើ­​លទ្ធផលនៃ​ការ​សិក្សា​នៅ​ឆ្នាំ​២០១៥​។ ពួក​ក៏​បានលើក​ឡើង​ពី​បទ​ពិសោធ​ផ្ទាល់​ខ្ល­ួន​ក្នុង​ការ​សិក្សា​ ដើម្បី​​ប្រឡង​បាន​និទ្ទេស​ល្អ​៕
ការ​លើក​ទឹក​ចិត្ត​ពី​បេក្ខជន​ជាប់​និទ្ទេស​”អេ”​ដល់​បេក្ខជន​ដែល​មិន​ប្រឡង​ជាប់​បាក់​ឌុប Published on Sep 14, 2015 បន្ទាប់​ពី​ប្រឡង​បញ្ចប់​សញ្ញាប័ត្រមធ្យមស­ិក្សា​ទុតិយ​ភូមិ ដោយ​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ សិស្ស​មួយ​ចំនួន​សំដែង​ការ​សប្បាយចិត្ត​លើ­​លទ្ធផលនៃ​ការ​សិក្សា​នៅ​ឆ្នាំ​២០១៥​។ ទន្ទឹម​នឹង​នោះ ពួក​គេ​ ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ដែល​ប្រ­ឡង​ធ្លាប់​បាក់​ឌុប កុំ​អស់​សង្ឃឹម​ក្នុង​សិក្សា ហើយ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​បន្ទាប់​­៕
កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/14/15 Published on Sep 14, 2015 កម្មវិធីទូរទស្សន៍ព័ត៌មានថ្ងៃនេះ 09/14/15
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​តវ៉ា​ឲ្យ​ដក​អភិបាល​រង​ខេត្ត​កំពត Published on Sep 13, 2015 សមត្ថ​កិច្ច​ប្រដាប់​ដោយខែល​ និង​ដំបង ​រួម​នឹង​ក្រុម​សន្តិ​ខណ្ឌ​ដូន​ពេញ ចុះ​រុះ​រើ​តង់​ជ្រក​ភ្លៀង​ របស់​ប្រជា​ពលដ្ឋ​​ ដែល​តវ៉ារក​ដំណោះ​ស្រាយ​​រឿង​ដីធ្លី នៅ​ទី​លាន​ប្រជាធិបតេយ្យ​ នៃ​រាជ​ធានីភ្នំពេញ។​ សកម្មភាព​ចុះ​រុះ​រើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អ្នក​តវ៉ា​បញ្ហា​ដីធ្លី និង​មាន​ក្រុម​និស្សិត​ចូលរួម​ប្រមាណ​ជិត ៤០០​នាក់​ ទាម​ទារ​ឲ្យ​ដក​អភិបាល​រង​ខេត្ត​កំពត​ លោក ហេង វន្ថា ចេញ​ពី​តំណែង។
កម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍09/11/15 Published on Sep 11, 2015 កម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍09/11/15
ការ​លំបាក​របស់​អ្នក​រស់​នៅ​ក្បែរ​ប្រឡាយ​ទឹក​ស្អុយ Published on Sep 11, 2015 ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ប្រឡាយ​ប­ង្ហូរ​ទឹក​ស្អុយ​ស្ទឹងមានជ័យ​ត្អូញត្អែរ​អ­ំពី​ក្លិន​ស្អុយ និង​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ។